តើនាមគឺជាអ្វី?
នាមគឺជាពាក្យសម្គាល់ ឈ្មោះ វត្ថុ មនុស្ស សត្វ ទីកន្លែង រុក្ខជាតិ ។
- មនុស្ស ៖ man, woman, teacher, John, Mary
- ទីកន្លែង ៖ home, office, town, countryside, America
- វត្ថុ ៖ table, car, banana, money, music, love,
- សត្វ ៖ dog, monkey,cow
តួនាទីនៃនាម
- ជាប្រធាននៃកិរិយាស័ព្ទ-subject of verb: Doctors work hard.
- ជាកម្មបទនៃកិរិយាស័ព្ទ -object of verb: He likes coffee.
- ជាប្រធាននិងជាកម្មបទ-subject and object of verb: Teachers teach students.
សម្គាល់
ប៉ុន្តែមិនមែនគ្រប់ ប្រធាន-Subject ឬក៏ កម្មបទ-Object ទាំងអស់សុទ្ធតែជា នាម នេះទេ។ វាជួនកាលជា សព្វនាម-Pronoun ឬក៏ ជា ឃ្លា-Phrase។
Singular and Plural Nouns - នាមឯកវចនៈនិងនាមពហុវចនៈ
Singular Nouns- នាមឯកវចនៈ
គឺជានាម មានចំនួនមួយ ជាធម្មតាប្រើជាមួយ a / an /one... ហើយនៅខាងចុងនៅពាក្យ មិនត្រូវបានបន្ថែមអ្វីពីក្រោយឡើយ ។
ឧទាហរណ៍៖
- I have an umbrella .
- He get an email .
- She reads a book .
ប្រភេទផ្សេងៗនៃនាម
Common Noun (នាមសារធារណ៍ ) គីសំដៅទៅលើនាម ទាំងឡាយណាដែលមានលក្ខណៈទូទៅ មិនចំពោះ ។
ឧទាហរណ៍៖
book សៀវភៅ, tableតុ, car ឡាន, water ទឹក, milk ទឹកដោះគោ, oil ប្រេង , music តន្ត្រី, art សិល្បៈ, literature អក្សរសាស្ត្រ, dog សត្វឆ្កែ, woman ស្ត្រី, teacher គ្រូបង្រៀន ...។
Proper Nouns(នាមអសាធារណ៍) គឺជានាម ដែលមានលក្ខណៈជាក់លាក់ មិនទូទៅ ។
common noun-នាមសាធារណ៍ | proper noun-នាមអសាធារណ៍ |
---|---|
man, boy | John |
woman, girl | Mary |
country, town | England, London |
company | Ford, Sony |
shop, restaurant |
Amazon, Subway |
month, day of the week |
January, Sunday |
book, film |
War and Peace, Titanic |
ចំណាំ
គេតែងសរសេរ Proper Noun មួយតួខាងមុខជាអក្សរធំ ទោះវាស្ថិតនៅក្នុង ពាក់កណ្តាល ប្រយោគក៏ដោយ ។
ឧទាហរណ៍៖
- I live in England.
- She works for Sony .
- The last day in January is a Monday .
- We saw Titanic in the Odeon Cinema .
Concrete Nouns(នាមរូបី) គឺជានាមដែលសំដៅដល់មនុស្ស និងវត្ថុនានា ដែលមានរូបរាង្គ និងយើងអាចមើលឃើញ អាចស្ទាប ឬប៉ះបាន មានក្លិន អាចស្ដាប់ឮ ឬអាចភ្លក្សបាន។
Abstract Nouns(នាមអរូបី) គឺជានាមម្យ៉ាងដែលសំដៅដល់ គំនិត គុណភាព និងលក្ខខណ្ឌនានា។ មានន័យថា ជានាមដែលយើងមិនអាចមើលឃើញ ឬមិនអាចស្ទាបឬប៉ះបាន និងជានាមដែលគ្មានរូបរាងពិតប្រាកដ។
ឧទាហរណ៍៖
truth, danger, happiness, time, friendship
សច្ចភាព គ្រោះថ្នាក់ សុភមង្គល ពេលវេលា មិត្តភាព
Countable Nouns (នាមរាប់បាន) គឺជានាម ទាំងឡាយណា ដែលយើងអាចរាប់ ជាចំនួន ១ ២ ៣ បាន ។
Uncountable Nouns ( នាមរាប់មិនបាន) គឺជានាម ដែលយើងមិនអាច រាប់ជាចំនួនបាន ដូចជា វត្ថុរាវ ខ្យល់ ...។
ឧទាហរណ៍៖
music តន្ត្រី, art សិល្បៈ, love ការស្រឡាញ់, happiness សុភមង្គល , advice ដំបូន្មាន...។
អានបន្ថែមទៀត
Compound Nouns ( កន្សោមនាម )គឺជា នាមដែលបង្កើតដោយការ បូកផ្សំគ្នា រវាង [noun + noun] នាម + នាម ឬ [adjective + noun] គុណនាម+ នាម ។
ឧទាហរណ៍៖
bedroom បន្ទប់គេង , police station ប៉ុស្តិ៍ប៉ូលីស , paper clip ដង្គៀបក្រដាស...
អានបន្ថែមទៀត
Collective Nouns(សមូលហនាម) គីជា ចង្កោម បណ្តុំ មនុស្សឬវត្ថុ ។
ឧទាហរណ៍៖
audience, family, government, team
អ្នកទស្សនា , គ្រួសារ , រដ្ឋាភិបាល , ក្រុម
0 Comments