តើអ្វីទៅជាកិរិយាស័ព្ទ?
ករិយាស័ព្ទ គឺជាពាក្យ ដ៏សំខាន់ ក្នុងភាសាអង់គ្លេស។ សូម្បីតែប្រយោគដ៏ខ្លីបំផុត យ៉ាងហោចណាស់ ក៏ត្រូវតែមាន មួយពាក្យជា ករិយាស័ព្ទដែរ ។
ឧទាហរណ៍
stop !!
អ្នកមិនអាច បង្កើតប្រយោគ ដែលមានពាក្យ តែមួយដូចនេះ ដោយប្រើថ្នាក់ពាក្យផ្សេង ក្រៅពីកិរិយាស័ព្ទឡើយ ។
Definition- និយមន័យ
ករិយាស័ព្ទ ជាធម្មតាគឺជាពាក្យដែលបញ្ជាក់បង្ហាញ អំពី សកម្មភាព ឬអំពើ ។
ឧទាហរណ៍៖
run(រត់), fight(វាយប្រយុទ្ធ), do(ធ្វើ) work (ធ្វើការ)
ប៉ុន្តែកិរយាស័ព្ទ មួយចំនួន មិនបង្ហាញសកម្មភាព នោះទេ ។ ពួកវាបង្ហាញ អំពី វត្តមាននៃ អ្វីមួយ ការគិត អារម្មណ៍ ឬក៏ ការស្ថិតនៅក្នុងស្ថានការណ៍មួយ ។
ឧទាហរណ៍៖
be(គឺជា), exist(មានវត្តមាន), seem(មើលទៅហាក់ដូចជា) and belong(ជារបស់)
ពាក្យទាំងនេះ សុទ្ធតែជាកិរិយាដែលមិនបង្ហាញពីសកម្មភាពខាងក្រៅ ។ វាត្រូវបានគេហៅថា State Verbs ។
កិរិយាស័ព្ទ មួយ ជាធម្មតា តែងតែមាន ប្រធានមួយ ។ (នៅក្នុងប្រយោគ "John speaks English", Johnគឺជាប្រធាន ហើយពាក្យ speaks គឺជា ករិយាស័ព្ទ ។) ប្រធាន គឺជាអ្នកធ្វើអំពើតាមរយៈ កិរិយាស័ព្ទ។
- Action Verb :Ram plays football.
-Ram លេងបាល់ទាត់។ (-ពាក្យ Play លេង គឺជា Action Verb ព្រោះ វាបង្ហាញ អោយឃើញនូវ សកម្មភាពនៅខាងក្រៅ។) - State Verb :Jeny has a dog.
-Jeny មានឆ្កែមួយ ។ (-ពាក្យ has មាន គឺជា State Verb ព្រោះវា បង្ហាញពីកម្មសិទ្ធ មិនមានសកម្មភាពនៅខាងក្រៅឡើយ។ ) - Transitive Verb: Lee eat the pie.
-Leeញ៉ាំនំផាយ ។ (-transitive verb គឺជា កិរិយាស័ព្ទមួយ ដែលធ្វើសកម្មភាពលើរបស់អ្វីមួយត្រូវការ {មានកម្មបទផ្ទាល់ direct Object }ដើម្បីមានន័យគ្រប់គ្រាន់ជាប្រយោគពេញលេញ។ ) - Intransitive Verb :Tony cries.
-Tonyយំ ។ (-intransitive verb គឺជា កិរិយាស័ព្ទមួយ ដែលមិនមាន {កម្មបទផ្ទាល់ direct Object }តែមានន័យគ្រប់គ្រាន់ ជាប្រយោគ )
ទម្រង់-Form
កិរិយាស័ព្ទ ក្នុងភាសាអង់គ្លេស មានលក្ខណៈពិសេសមួយគឺ វាតែងតែ ផ្លាស់ប្តុរទម្រង់ (form) ទៅតាម ប្រធាន (subject) និងកាល (tense)
ពាក្យto work មានចំនួន ៥ ទម្រង់ ឧទាហរណ៍៖
to work, work, works, worked, working
Of course, this is still very few forms compared to some languages which may have thirty or more forms for a single verb.
0 Comments