គីជានាមដែលមានចំនួន ចាប់ពី ២ ឡើងទៅ ។ នៅក្នុងភាសាអង់គ្លេស នៅពេលប្រើនាមដែលមានចំនួនច្រើនជាង ២ គេត្រូវប្តូរនាមនោះអោយទៅ ជានាមពហុវចនៈ (Plural Noun) ដោយបន្ថែម (-s) ខាងចុង នៃពាក្យ ។ - a book ---> three books .។
នេះគឺជាក្បួន ក្នុងការប្តូរ នាមឯកវេចនៈ (Singular Noun) ទៅជា នាមពហុវចនៈ (Plural Noun) ៖
១-ជាទូទៅយើងត្រូវបន្ថែម (-s) ខាងចុង នៃពាក្យ
ឧទាហរណ៍៖
-cat – cats
-house – houses
២- ប្រសិនបើនៅខាងចុងនាម នោះបញ្ចប់ អក្សរ ដូចជា( ‑s, -ss, -sh, -ch, -x, ឬក៏ -z) ។ យើងត្រូវបន្ថែម ( ‑es) នៅខាងចុងនៃពាក្យនោះ ។
ឧទាហរណ៍៖
bus – buses ឡានក្រុង
lunch – lunches អាហារថ្ងៃត្រង់
tax – taxes ពន្ធ
៣- ប្រសិនបើ នៅចុង ពាក្យនោះបញ្ចប់ដោយ (‑f ឬក៏ ‑fe) ជាធម្មតាគេ ត្រូវប្តូរ អក្សរ ( f ) នោះ ទៅជា( -ve ) រួចទើបបន្ថែម (-s) ដើម្បីអោយវាក្លាយជាទម្រង់ ពហុវចនៈ ។
ឧទាហរណ៍៖
wife – wives ប្រពន្ធ
wolf – wolves សត្វចចក
ករណីលើកលែង :
roof – roofs ឬសឈើ
belief – beliefs ជំនឿ
chef – chefs មេចុងភៅ
chief – chiefs ចោរ
៤- ប្រសិនបើ នៅខាងចុងនៃនាមនោះបញ្ចប់ដោយ អក្សរ (-y) នឹងខាងមុខ(-y) ជាព្យញ្ជានៈ ។ យើងត្រូវលុប (-y)រួចបន្ថែម (‑ies )។
ឧទាហរណ៍៖
city – cities ទីក្រុង
puppy – puppies កូនឆ្កែ
៥- ប៉ុន្តែ ប្រសិនបើ នាមនោះបញ្ចប់ដោយ អក្សរ (-y) នឹងខាងមុខ(-y) ជាស្រះ វិញ ។ យើងគ្រាន់តែ បន្ថែម (-s)ទៅ ជាការស្រេច ។
ឧទាហរណ៍៖
guy – guys មនុស្សប្រុស
boy – boys ក្មេងប្រុស
៦-បើពាក្យនៅ បញ្ចប់ ដោយអក្សរ (- o) យើងត្រូវបន្ថែម (‑es) ។
ឧទាហរណ៍៖
potato – potatoes ដំឡូងបារាំង
tomato – tomatoes ប៉េងប៉ោះ
ករណីលើកលែង:
photo – photos រូបថត
piano – pianos ព្យាណូ
៧- មាននាមមួយចំនួន ជានាមប្រែប្រួល នៅពេលដែលយើង ប្តូរវាទៅជាទម្រង់ ពហុវចនៈ ។
ឧទាហរណ៍៖
sheep – sheep សត្វចៀម
series – series សេរី
species – species ពូជសត្វ
deer –deer សត្វក្តាន់
child – children ក្មេង
goose – geese សត្វក្ងាន
man – men បុរស
woman – women ស្រ្តី
tooth – teeth ធ្មេញ
foot – feet ប្រអប់ជើង
mouse – mice កណ្តុរ
person – people មនុស្ស
…
0 Comments